អ្វីដែលមនុស្សស្រីត្រូវការបំផុតពីការចាប់ផ្ដើមសាងគ្រួសារ ឬជីវិតគូ គឺរបស់ទាំងបីនេះហើយ

ហេតុអ្វីបានជាយើងត្រូវស្វែងរកដៃគូ? ហេតុអ្វីបានជាត្រូវរៀបការ? ប្រហែលជាមានគេនិយាយថា ព្រោះតែក្តីស្រលាញ់។ យើងស្វែងរកដៃគូ ហើយរៀបការ ហេតុផលចម្បងបំផុតនោះគឺ យើងមានតម្រូវការចំពោះស្នេហា។ ឱ្យតែយើងយល់ពីដៃគូត្រូវការអ្វីនោះ ទើបអាចបំពេញតម្រូវការរបស់ដៃគូយើងបាន ធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ។ ថ្ងៃនេះអ្វីដែលយើងត្រូវលើកមកនិយាយគឺ របស់ទាំងបីដែលមនុស្សស្រីត្រូវការបំផុត  តែប្រហែលជាមនុស្សខ្លះមិនដឹងសូម្បីតែបន្តិច។ ១. សន្តិភាពផ្លូវចិត្ត “សន្តិភាពផ្លូវចិត្ត” បែងចែកជាពីរប្រភេទ មួយនៅលើ ផ្នែកសម្ភារ គឺអ្នកមានសមត្ថភាពផ្តល់អនាគតដែលនាងចង់បាន មិនចាំបាច់ដល់ថ្នាក់មានបានស្កុកស្តម្ភទេ តែយ៉ាងហោចណាស់ កុំដើម្បីតែជីវភាពរស់នៅ ត្រូវនឿយហត់លំបាកវេទនាដែរ ។ មួយប្រភេទទៀតគឺ នៅលើ ផ្នែកស្មារតី ពេលដែលនាងជួបនឹងបញ្ហាឧបសគ្គ អ្នកអាចងើបចេញមក បាំងខ្យល់បាំងភ្លៀងដើម្បីនាង ឱ្យនាងយល់ថាអ្នកសក្តិសមជាមនុស្សដែលនាងអាចពឹងពាក់បាន។ សន្តិភាពផ្លូវចិត្ត គឺជារបស់ដែលមនុស្សស្រីត្រូវការបំផុត បើមានថ្ងៃណាមួយអ្នកមិនអាចផ្តល់សន្តិភាពផ្លូវចិត្តដល់នាងបានទៀតហើយនោះ ដូច្នេះទំនាក់ទំនងរបស់អ្នកប្រហែលជាអាចនឹងដើរដល់ផ្លូវបញ្ចប់ហើយ។ ២. កំដរ “កំដរ” គឺជាការសារភាពនៃសេចក្តីស្នេហាដ៏ជាក់លាក់សម្រាប់បង្ហាញដល់នាង អ្វីដែលមនុស្សស្រីត្រូវការ គឺមានមនុស្សប្រើពាក្យថា “កំដរអ្នកមួយជីវិត” មកសារភាពប្រាប់ដល់នាង។ បានន័យថានាងលែងឯកាទៀតហើយ មានរឿងជាច្រើនដែលនៅក្នុងចិត្តអាចមានមនុស្សនិយាយប្រាប់។ ពីព្រោះមនុស្សស្រីប្រើអារម្មណ៍ជាធំ ដូច្នេះពួកគេកាន់តែត្រូវការអ្នកកំដរ មានពេលខ្លះអ្នកយល់ថានាងនៅស្អិតជាប់នឹងអ្នកមិនទៅណា ពីព្រោះអារម្មណ៍របស់នាង គឺត្រូវការអ្នកកំដរ នៅក្នុងពេលនេះ ត្រូវឧស្សាហ៍ឆ្លៀតពេលកំដរនាងផង ពីព្រោះការកំដររបស់អ្នកនៅក្នុងចិត្តរបស់នាង … Continue reading អ្វីដែលមនុស្សស្រីត្រូវការបំផុតពីការចាប់ផ្ដើមសាងគ្រួសារ ឬជីវិតគូ គឺរបស់ទាំងបីនេះហើយ